(ភ្នំពេញ)៖ យោងតាមរបាយការណ៍ បូកសរុបលទ្ធផលបង្ក្រាប បទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់មនុស្ស៨នាក់ (ស្រីម្នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និង មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតមេតំហ្វេតាមីន (ice) ៥.៩៦ក្រាម និង២២កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាល រាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, ខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តបាត់ដំបង បង្ក្រាប២ករណី (១ដីកា) ឃាត់ខ្លួន៣នាក់៕