(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី២នាក់) រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង, រថយន្តធុនធំ៣គ្រឿង, យានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់២លើក, ប្រជែង២លើក, កត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់។
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣,៤៨៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៥០០គ្រឿង និងពិន័យសរុប ១,៩៨៦ គ្រឿង ៕