(តាកែវ)៖ ក្រុមការងារអនុសាខាសិស្ស និស្សិតបញ្ញវន្តក្មេងវត្តស្រុកបាទីសាខាខេត្តតាកែវ ដឹកនាំដោយ​ព្រះរតនៈវិសុទ្ធ ភួង ម៉ិញ ព្រះអនុគណស្រុកបាទីនិងជាប្រធានកិត្តិយស ​លោក​ ហ៊ូ​ វណ្ណ:​ អភិបាលរងស្រុកបាទី និងជាប្រធានអនុសាខាសមាគម​សសសសិស្សនិស្សិតបញ្ញវន្ដក្មេងវត្ត​​ស្រុកបាទី​ តំណាង លោក លី សាវេត អភិបាលរងខេត្តតាកែវ និងជាប្រធាសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តតាកែវ បាននិមន្ត-អញ្ជើញ ចុះចែកអំណោយរបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ជូនពលរដ្ឋចំនួន២គ្រួសារ ដែលត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ ស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ពិធីចែកអំណោយខាងលើធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយមានការនិមន្តចូលរួម ព្រះចៅអធិការវត្តឈើទាលជ្រុំ ព្រះចៅអធិការវត្តត្រពាំងគង ព្រះចៅអធិការវត្តប្រាសាទ លោក ប៉ុល សាមិត្ត អនុប្រធានកិត្តិយស លោក គឹម សុខ សមាជិកក្រុមប្រឹក្សាស្រុក លោក ខៀវ សុផល អភិបាលរងស្រុកបាទី លោកស្រី អ៉ី សុភាព សមាជិក លោកស្រី សាក់ ណារី សមាជិក លោកស្រី នី ស្រីនុច សមាជិក លោក ជួន រ៉ី សមាជិក សមាជិកក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាពឃុំក្រាំងលាវ មេភូមិ និងសមាជិកភូមិផងដែរ។

លោក ហ៊ូ វណ្ណៈ អភិបាលរងស្រុកបាទី បានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវបានភ្លើងឆេះផ្ទះរួមមាន ឈ្មោះ ប៉ក់ សឿង ភេទស្រី អាយុ៧៣ឆ្នាំ មានសមាជិក២នាក់ ទីលំស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ រី អឿន ភេទស្រី អាយុ៣៧ឆ្នាំ មានសមាជិក៤នាក់ ទីលំនៅស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ក្នុង១គ្រួសារទទួលបាន អង្ករ មុង ភួយ កន្ទេល ទឹកស៊ីអ៉ី ទឹកត្រី ស្ករស ទឹកបរិសុទ្ធ ថវិកាប្រគល់ជូន ១៤០០០០០ម៉ឺនរៀល។

ជាមួយគ្នានេះដែរលោក ហ៊ូ វណ្ណៈ បានពាំនាំសម្តីលោក ហ៊ុន ម៉ានិត និងលោក លី សាវេត ដើម្បីចូលរួមសោកស្តាយយ៉ាងពន់ពេក ចំពោះភូតហេតុការនេះធ្វើឲ្យខូចខាត និងបាត់បង់ទ្រព្យសម្បតិ្តរបស់គ្រួសាររងគ្រោះ និងផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា ចំពោះអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុ៕