Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ អញ្ជើញចូលជួបពិភាក្សាទ្វេភាគីជាមួយ លោក អ៊ី ចឹងសឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន

05-07-2016 18:16

(ចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅម៉ោង១៧៖៣០នាទី (ម៉ោងនៅសាធារណរដ្ឋប្រជាមានិតចិន) ថ្ងៃទី ០៥ ខែ កក្កដា នេះ បានអញ្ជើញចូលជួបពិភាក្សាទ្វេភាគីជាមួយ លោក អ៊ី ចឹងសឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។

សូមជម្រាបថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅព្រឹកថ្ងៃទី ៤ ខែកក្កដាម្សិលមិញ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ទៅធ្វើទស្សនកិច្ចប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ទី០៧ ខែកក្កដា ឆ្នាំ២០១៦។

កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១១៖៤៥ នាទី សម្តេច សាយ ឈុំ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញដល់ប្រលានយន្តហោះទីក្រុងក្វាងចូវ និងទទួលស្វាគមន៍ដោយលោក Wang Xunzhang អនុប្រធានគណកម្មការសភា ប្រឹក្សានយោយបាយប្រជាជនខេត្តកា្វងទុង ហើយក្នុងថ្ងៃដដែលនោះផងដែរ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចូលជួបពិភាក្សាការងារជាមួយ លោក វ៉ាង ចាលួយ អនុប្រធានសភាប្រឹក្សានយោបាយចិនផងដែរ៕