(កំពង់ធំ)៖ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សថ្មីចំនួន៥៣៩នាក់ ស្រី២៧៩នាក់ នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក ងួន រតនៈ សូមស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងបន្ថែមក្នុងការពង្រឹងមូលដ្ឋានគណបក្ស នៅក្នុងឃុំសានគរ និងសូមកោតសរសើរដោយស្មោះចំពោះសមាជិកសមាជិការថ្មីទាំងអស់ ព្រោះថានៅទីនេះក៏ដូចជានៅខេត្តកំពង់ធំ និងខេត្តផ្សេងៗទៀតនៅក្នុងមូលដ្ឋាននីមួយៗ មានគណបក្សច្រើនណាស់ ធ្វើសកម្មភាពនយោបាយដូចជាគណបក្សប្រជាជនកម្ពុជាដែរ។

លោកបានជំរុញ និងលើកទឹកចិត្តដល់បងប្អូនបានជ្រើសរើសយកគណបក្សប្រជាជន ដើម្បីរួមជីវភាពនយោបាយគណបក្ស ជាពិសេសដោយមើលឃើញ នៃការដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន សម្ដេចក៏បើកបេះដូងឲ្យទូលាយក្នុងការទទួលយកសមាជិកថ្មី ដោយមិនរើសអើង ដោយមិនប្រកាន់និន្នាការនយោបាយការទទួលយកជាសមាជិកគណបក្សប្រជាជននិងស្រឡាញ់ស្មើៗគ្នា ទោះបីមានសមាជិកគណបក្សប្រជាជន បានចូលមុនចូលក្រោយ និងសមាជិកចូលក្រោយជាបន្តបន្ទាប់ទៀត។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែមានសកម្មភាព នៅមូលដ្ឋានជាប្រចាំហើយជឿជាក់ថា សមាជិកម្នាក់ស្មើនឹងសន្លឹកឆ្នោតគាំទ្រមួយសន្លឹក សូមសមាជិកសមាជិកាទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕