(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន នៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទីតាំង ខូល រីមីកស៍ ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមការងារចុះដល់ទីតាំងពិនិត្យឃើញថា មានលិខិតអនុញ្ញាតបណ្ណពន្ធប៉ាតង់, វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងតាបស្នូកឃ័រ ចំនួន ១០តាប និងទូហ្គេមកម្សាន្ត ចំនួន ៦៦ទូ ដែលកំពុងដំណើរការ ពុំរកឃើញមានការលេងល្បែងស៉ីសងខុសច្បាប់នោះទេ។

បន្ទាប់មកក្រុមការងារ បានណែនាំឲ្យម្ចាស់ ទៅស្នើសុំអាជ្ញាបណ្ណទេសចរណ៍ និងលិខិតអនុញ្ញាត បើកទីតាំង និងលិខិតអនុញ្ញាតផ្សេងទៀត ពីស្ថាប័នពាក់ព័ន្ធ និងមិនអនុញ្ញាតឱ្យមានការលេងល្បែងស៉ីសងខុច្បាប់គ្រប់ប្រភេទ និងប្រើប្រាស់ជួញដូរគ្រឿងញៀននៅក្នងទីតាំងដាច់ខាត៕