ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមីនា៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៥៣នាក់
15-03-2023 17:07
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ៧ករណី និងដឹកជញ្ជូនរក្សាទុក១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៣នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៥២៧ករណី ឃាត់មនុស្ស៣,៦៤០នាក់ (ស្រី២៣៩នាក់)៕