(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ស្ដីពីការត្រៀមសហការក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម លេីកទី៣២ និងអាស៊ានបារ៉ាហ្គេម លេីកទី១២ និងការភ្ជាប់ Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងមានការចូលរួមពី លោក-លោកស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង៧ លោកប្រធានប្រជាកាពារខណ្ឌ ប្រធានផ្សារទាំង២ និងមន្ត្រីពាក់ព័ន្ធ៕