(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ក្រុមត្រួតពិនិត្យចម្រុះគោលដៅដើមទី ក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុរួមមាន មន្រ្តីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មន្រ្តីមន្ទីរសាធារណការខេត្តព្រះសីហនុ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ មន្រ្តីកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ មន្រ្តីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកោះហៅតំណាងក្រុមហ៊ុន រថយន្តកុងតឺន័រ និងតៃកុងរថយន្តមកណែនាំពីការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
សេចក្តីណែនាំលេខ០០៩សណន ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្នុងនោះផ្តោទៅលើ ៖
១. គ្មានសញ្ញាសម្គាល់ដឹកទំនិញគ្រោះថ្នាក់ (ងាយឆេះ ផ្ទុះ ពុល) ។
២. មនុស្សជិះលើយានសណ្តោង។ ៣. កែច្នៃយានខុសបច្ចេកទេស ។
៤. ប្តូរពណ៌ ម៉ាស៊ីន ខុសបណ្ណសម្គាល់យានយន្ត ។
៥. គ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬហួសបច្ចេកទេស ។
៦. គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬហួសសុពលភាព ។
៧. ប្រើបណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយាន ។
៨. មិនផ្ទេរកម្មសិទ្ធិលើស៩០ថ្ងៃ ៕