Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថាពាក្យ «ខ្មែរធ្វើបាន» សរសេរនៅខេត្តព្រះសីហនុ គឺត្រឹមត្រូវ ដែលជាពុម្ពអក្សរ (font) ខ្មែរសម័យកណ្តាល

15-03-2023 09:55

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថាពាក្យ «ខ្មែរធ្វើបាន» ដែលមាននៅខេត្តព្រះសីហនុ ដែលបងប្អូនដែលជាអ្នកទេសចរតែងទៅថតរូបអនុស្សាវរីយ៍នោះ គឺសរសេរបានត្រឹមត្រូវហើយ ដែលជាពុម្ពអក្សរ (font) ខ្មែរសម័យកណ្តាល។

លោកបណ្ឌិតបន្តថា «យើងអាចផ្ទៀងផ្ទាត់ជាមួយនឹងអត្ថបទនានា ដែលចារឹកក្នុងសាស្ត្រាស្លឹករឹត ដើម្បីស្វែងយល់។ មុននឹងរិះគន់ យើងគួរផ្ទៀងផ្ទាត់ដោយខ្លួនឯងសិន»

ការលើកឡើងរបស់ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារ លើបណ្តាញសង្គម Facebook ថាពាក្យស្លោក «ខ្មែរធ្វើបាន» តែបែរជាឃើញស្រះ «ែ» បញ្រ្ចាស៕

<

សាស្ត្រាស្លឹករឹត ដែលមានសរសេរស្រះ «ែ»

សិលាចារឹក