(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ គណៈបញ្ជាការឯភាពខេត្តព្រះសីហនុ ដឹកនាំដោយ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ និងមានការចូលរួមពី មន្ទីរជំនាញ អាជ្ញាធរក្រុងព្រះសីហនុ បានណែនាំអប់រំបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ ដែលបានមកសាងសង់ខ្ទមរស់នៅលើទីតាំងដីកម្មសិទ្ធិឯកជន នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមការបញ្ជាក់ លោក ប៊ូ វឌ្ឍនា ប្រធានក្រុមការងារ បញ្ជាក់ថា ម្ចាស់ទីតាំងដី បានដាក់សំណើរទៅរដ្ឋបាលក្រុងព្រះសីហនុ ដើម្បីសាសង់របងព្រំដី ក្រោយទទួលបានលិខិតអនុញ្ញាតសាងសង់ ម្ចាស់ដីបានធ្វើការសាសង់របងតាមព្រំដី តែត្រូបានរារាំងពីប្រជាពលដែលរស់នៅអាណាធិបតេយ្យលើទីតាំងដី។ ក្នុងនោះ ម្ចាស់បានព្យាយាមសម្របសម្រួល ឲ្យប្រជាពលរដ្ឋទាំងនោះចាកចេញពីទីតាំងដី តែបងប្អូនមិនព្រមចាកចេញតាមការជូនដំណឹងរបស់ម្ចាស់ដីទេ លុះត្រាតែទទួលបាមសំណងទើបព្រមចាកចេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការរដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ទបានចុះមកធ្វើការណែនាំម្តងរួចមកហើយដើម្បីឲ្យបងប្អូនរុះរើខ្ទម និងចាកចេញដោយស្ម័គ្រចិត្តក្នុងរយៈពេល ០១សប្តាហ៍។ ប៉ុន្តែគិតចាប់ពីក្រុមកាងារបានជូនដំណឹងមកឃើញថាបងប្អូនពុំបានអនុវត្តតាមក្រុមកាងារឡើយ។ ទើបនៅថ្ងៃនេះ ក្រុមកាងាររបស់រដ្ឋបាលខេត្តចុះធ្វើការអប់រំម្តងទៀត។

ក្រោយពេលណែនាំរួចមក ប្រជាពលរដ្ឋទាំង១៣គ្រួសារ បានសហការការ និងយល់ព្រមរុះរើខ្ទមអានាធិបតេយ្យទាំងអស់នោះចេញដោយស្ម័គ្រចិត្ត៕