(ព្រះសីហនុ)៖​ ឃ្លាំងដាក់ម៉ាស៊ីន​របស់សណ្ឋាគារ វ៉ាយថ៍ស៊ែនភែលេស​ នៅតាមបណ្តោយផ្លូវកោះពូឡូវ៉ៃ​ ស្ថិតក្នុងភូមិ៤​ សង្កាត់លេខ៤​ ក្រុង/ខេត្តព្រះសីហនុ​ ត្រូវបានអគ្គិភ័យឆេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨​៖៣៥នាទីព្រឹក​ ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា​ ក្រោយមានហេតុការណ៍នេះ លោកឧតម្តសេនីយន៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានបញ្ជូនកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។

មន្រ្តីជំនាញនគរបាលពន្លត់អគ្គិភ័យខេត្តព្រះសីហនុ​ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត៥គ្រឿង​។

ករណីអគ្គិភ័យនេះ​ បណ្តាលមកពីផ្ទុះអាគុយ​ និងឆ្លងចរន្តខ្សែភ្លើងនៅក្នុងនោះ​ តែយ៉ាងណាមិញ​ មិនមានអ្នករងរបួស​ និងខូចខាតសម្ភារអ្វីច្រើននោះឡើយ៕