(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការប្រឌិតរឿងរបស់ ទណ្ឌិត សម រង្ស៉ី ក្នុងចេតនាទុចរិត បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា និងបង្កការរាំងស្ទះដល់ស្ថិរភាពសង្គម គឺជាយុទ្ធសាស្ត្រនយោបាយដដែលៗ ដែលបរាជ័យ។
លោកមានការងឿងឆ្ងល់ថា តើយុទ្ធសាស្ត្ររបស់ លោក សម រង្ស៉ី មានតែប៉ុណ្ណឹងទេឬ បានជាមួយថ្ងៃៗ គិតតែប្រឌិតរឿងលាបពណ៌ បង្កើតរឿង ដើម្បីរាំងស្ទះ ដល់ស្ថិរភាពសង្គមនៅកម្ពុជា។
លោកបានលើកឡើងថា ទាក់ទងនឹងករណី លោក ហ៊ុន ម៉ាណែត ដែលក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា គឺមានការបោះឆ្នោតជ្រើសរើសត្រឹមត្រូវ នៅក្នុងផ្ទៃក្នុងបក្ស ហើយស្របតាមគោលការណ៍ផ្ទៃក្នុងបក្ស។ លោកបន្តថា ការប្រឌិតញុះញង់របស់ លោក សម រង្ស៉ី ទៅលើបញ្ហានេះ ហាក់ដូចជារឿងហួសពេលទៅហើយ ដោយសារតែរឿងនេះ គឺមានការឯកភាពជាឯកច្ឆ័ន្ធនៅក្នុងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាយូរណាស់មកហើយ។
លោកអំពាវនាវដល់ពលរដ្ឋខ្មែរក្រោម ក៏ដូចជាសមាជិកក្រុមប្រឆាំង នៅឱ្យឆ្ងាយពីទណ្ឌិត សម រង្ស៉ី ដោយសារតែទណ្ឌិតនេះ តែងបង្កបញ្ហាឱ្យអ្នកគាំទ្ររងគ្រោះរហូតមក ហើយឈប់ចាញ់បោកបុគ្គលសម រង្ស៉ី តទៅទៀត៕
ខាងក្រោមនេះជាការលើកឡើងរបស់ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម៖