(កណ្តាល)៖ ក្រុមយុវជន យុវតីចំនួន៤៦២នាក់នៅឃុំភូមិធំ ស្រុកកៀនស្វាយ បានសម្រេចចិត្តចូលជាសមាជិកបក្សប្រជាជនកម្ពុជា ក្រោមចក្ខុវិស័យច្បាស់លាស់ និងពេញចិត្តចំពោះគុណតម្លៃដែលបក្សប្រជាជន បានខិតខំកសាងប្រទេសជាតិឲ្យមានសុខសន្តិភាព មានការរីកចម្រើន។

ពួកគេត្រូវបានប្រកាសបញ្ចូលជាសមាជិកប​ក្សជាផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក កែវ សុឃាង តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈ អចិន្ត្រៃយ៍ក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលស្រុកល្វាឯម និងស្រុកកៀនស្វាយ។

ស្ថិតក្នុងឱកាសនេះ លោក កែវ សុឃាង បានថ្លែងពីការកោតសរសើរចំពោះយុវជន យុវតីដែលជាសមាជិកថ្មីនេះ ពិតជាមានការយល់ដឹងស្គាល់ពីគុណតម្លៃនៃសុខសន្តិភាព និងស្គាល់ពីអ្នកមានគុណយ៉ាងពិត ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលខិតខំកសាងប្រទេសជាតិពីផេះផង់ មកស្គាល់សន្តិភាព ដែលជាកត្តាសន្តិភាពនេះហើយ ជំរុញឲ្យស្រុកទេសយើងស្គាល់ការរីកចម្រើន ស្គាល់សម្បូរសប្បាយ ប្រជាជនរីករាយ មានសិទ្ធិគ្រប់គ្រាន់ រស់រានមានជីវិតយ៉ាងមានក្ដីសុខ គ្មានទុក្ខភ័យឡើយ ពោលគែមានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ។

លោកបន្តថា «សមាជិកថ្មីទាំងអស់ ត្រូវតែខិតខំរៀនសូត្រឲ្យបានខ្លាំង ដើម្បីក្លាយខ្លួនជាសរសរទ្រូងប្រទេសជាតិឲ្យរឹងមាំ ជាអ្នកបន្តវេនយ៉ាងមានសមត្ថភាព រួមគ្នាកសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខលំដាប់។ ពិសេសសូមជួយអប់រំ ណែនាំ ផ្សព្វផ្សាយ ដល់បងប្អូន ញាត្តិមិត្តទាំងឡាយ ឲ្យស្គាល់ពីគុណតម្លៃនៃសុខសន្តិភាព ស្គាល់ពីគុណូបក្លារ:ដ៍ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានបក្ស និងរួមគ្នាប្រឆាំងដាច់ខាតនូវរាល់គំនិត ចលនាបដិវត្សន៍ពណ៍ណាមួយដែលអាចនឹងកើតឡើង ក្រោមការញុះញង់ពីជនអគតិដែលចង់នាំឲ្យស្រុកយើងកើតសង្រ្គាម»

លោកបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាបក្សសម្បូរធនធានមនុស្សខ្លាំងៗ សុទ្ធតែជាអ្នកស្នេហាជាតិ មានបេះដូងស្មោះត្រង់ចំពោះជាតិមាតុភូមិ ហើយចង់ឲ្យជាតិរីកចម្រើន ថ្កុំថ្កើង មានការរួបរួមជាធ្លុងមួយ មានឆន្ទ: មនសិកាជាតិ ស្នេហាជាតិយ៉ាងពិតប្រកាដ ហើយសុទ្ធតែបញ្ញវន្តកសាងជាតិយើងកាន់តែដើរទៅមុខជាលំដាប់។

លោកបានសង្កត់ថា សូមសមាជិកបក្សទាំងអស់គ្នា កុំភ្លេចទៅបោះឆ្នោតនាពេលខាងមុខ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីស្រុកទេសយើងមានសុខសន្តិភាព រុងរឿង រីកចម្រើនទៅមុខបន្តទៀត ដើម្បីបន្តក្លាយជា ប្រទេសមាន សេដ្ឋកិច្ចខ្ពស់ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខនេះ។ បើកាលណាហើយមានសុខសន្តិភាពបន្តរហូត នោះកម្ពុជាយើងនឹងក្លាយជាប្រទេសដែលខ្លាំងលើឆាកអន្តរជាតិ រីឯប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ រស់នៅសុខស្រួល និងពោរពេញទៅដោយស្នាមញញឹម រស់នៅមានក្ដីសុខជាដើម៕