(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារយកអំណោយកាកបាទក្រហមខេត្ត ក្រុង និងអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ និងមាន ផលប៉ះពាល់ចំនួន៤៥គ្រួសារនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់លោកស្រី កែ ច័ន្ទមុន្នី លោកស្រី ផាន់ សុផានី អនុប្រធានកិត្តិយសកាកបាទ ក្រហមខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត រួមនិងមន្ត្រីរាជការជុំវិញខេត្តក្រុង ស្រុក មួយចំនួនផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានផ្ដាំផ្ញើសុខទុក្ខ និងចូលរួមសោកស្ដាយជាទីបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋចំនួន២៧ខ្នងផ្ទះ មាន៣៦គ្រួសារ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីព្រឹកថ្ងៃទី១២ ខែមីនា។

ក្នុងនាមកាកបាទក្រហមខេត្ត និងរដ្ឋបាលខេត្ត ក្រុង សូមចូលរួមជាមួយបងប្អូនក្នុងការបាត់បង់ផ្ទះសម្បែងទ្រព្យ សម្បត្តិ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដោយក្តីសោកស្ដាយជាទីបំផុត។

ជាមួយគ្នានេះដែរ លោកក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់កងកម្លាំងសមត្ថកិច្ចទាំងអស់រួមនិងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង ដែលបានប្រើប្រាស់ទឹកអស់ប្រមាណ២០០ឡាន បូកនិងប្រជាពលរដ្ឋអ្នក ភូមិកណ្ដាលចំនួន៦នាក់ទៀត ដែលបានប្រើប្រាស់ម៉ាស៊ី នបូមទឹកចំនួន៦គ្រឿង បានសហការចូលរួមបូមទឹកបាញ់ពន្លត់ជាមួយសមត្ថកិច្ច ទើបអាចគ្រប់គ្រងស្ថានភាពអគ្គី ភ័យនេះបាន នៅម៉ោង១២ថ្ងៃត្រង់ ដែលដើមហេតុគឺឆេះដោយសារការឆ្អើត្រី ដោយខ្វះការប្រុងប្រយ័ត្ន។

នៅក្នុងឱកាសនោះ លោកស្រី កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយអ្នកតំណាងរាស្ត្រទូរទាំងប្រទេសសូមសំដែងនូវការចូលរួមការសោកស្តាយ និងរំលែកនូវទុក្ខលំបាកជាមួយប្រជាពលរដ្ឋដែលបានរង គ្រោះទាំងអស់ ចំពោះការបាត់បង់ផ្ទះនិងទ្រព្យសម្បត្តិដោ យសារអគ្គីភ័យខាងលើនេះ។

ចំពោះអំណោយដែលចែកជូនបងប្អូនទាំង៤៥គ្រួសារ ក្នុងពេលនេះរួមមាន៖ អំណោយរបស់សាខាកាកបាទក្រហមខេត្ត របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង របស់សប្បុរសជន និងរបស់ព្រះគ្រូចៅអធិការវត្តយាយទេពផងដែរ។ ដែលក្នុងមួយគ្រួសារៗទទួលបានអង្គរ៤បេ ស្មើនិង១៣០ គីឡូ មី១កេះ ត្រីខ២យួរ ទឹកសុទ្ធ ២កេះ ឆ្នាំង២ចាន១០ តង់១ និងថវិកាជាង៧០ម៉ឺនរៀល។

ករណីឆេះផ្ទះខាងលើនេះ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងទទួលបន្ទុកការិយាល័យពន្លត់ និងបង្ការអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អគ្គីភ័យខាងលើនេះ ដើមហេតុគឺមិនដែលមកពីផ្ទះគ្រួសារមួយ ដែលមានប្ដីឈ្មោះ ហ៊ន ប៊ុនលី អា យុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ សារ៉ា មុន្នី ប្រកបមុខរបរឆ្អើរត្រីលក់មានផ្ទះថ្ម២ល្វែងកម្ពស់២ជាន់ ដោយមានស្តុបត្រីឆ្អើទុកលក់ សរុបជាប្រាក់ជាង១៣ម៉ឺនដុល្លារ និងបានស្តុបអុសទុកឆ្អើរត្រីរាប់រយម៉ែត្រគូប ក្នុងផ្ទះនិងក្រៅផ្ទះ។

ដើមហេតុគឺភ្លើងបានឆេះរានត្រីឆ្អើ នៅម៉ោងជាង៧៖០០ នាទីព្រឹក ហើយបានរាលដាលឆេះយ៉ាងលឿនគឺប្រមាណតែ២០នាទី គឺឆេះផ្ទះទាំង២៥ខ្នងអស់ទាំងស្រុងតែម្ដង ដោយសារនៅផ្នែកខាងក្រោយនៃផ្ទះទាំង២៥ខ្នងខាងលើនេះ គឺមានព្រែកធំមួយ និងមានវាលលំហរធំបណ្ដាលឱ្យមានខ្យល់បក់បោកមកយ៉ាងខ្លាំងធ្វើឲ្យផ្ទះទាំង២៥ខ្នងឆេះយ៉ាងលឿនបែបនេះ។

ក្រោយពីបង្កឲ្យមានភ្លើងឆេះផ្ទះ ប្ដីប្រពន្ធទាំង២នាក់បានវេចបង្វិចលុយកាក់រត់គេចខ្លួនបាត់ផងដែរ។ ការខូចខាតឆេះផ្ទះសរុប២៥ខ្នង ក្នុងក្នុងចំណោមផ្ទះនៅម្ដុំនេះសរុប៤២ខ្នងផ្ទះ និងឆេះតូបលក់ដូរ៦តូប ដែលមានម្ចាស់សរុបចំនួន ៣៦គ្រួសារ។ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុបប្រមាណ ១០០នាក់ រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១០គ្រឿងដែលបានប្រមូលមកពីគ្រប់បណ្ដា លស្រុកទាំងអស់ក្នុងខេត្ត និងបានប្រើប្រាស់ទឹកសរុបប្រមាណ២០០ឡាន។ ក្នុងនោះដែរសមត្ថកិច្ច ក៏បានត្រៀមរថយន្តពន្លត់អគ្គីភ័យប្រចាំការនៅកន្លែងកើតហេតុពេលយប់រហួតដល់ភ្លឺ ដើម្បីបង្ការគ្រោះអគ្គីភ័យក្រែងមានការឆាប់ឆេះជាបន្តទៀត៕