(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សេចក្តីជូនដំណឹងដល់សិស្ស-និស្សិត និងជនមានពិការភាព ដែលមានបំណងចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រី រាជការស៊ីវិល ក្រសួងមហាផ្ទៃ ឱ្យបានជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកឱ្យមានការប្រឡង ជ្រើសរើសសិស្ស-និស្សិត បញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ដើម្បីទៅបម្រើការងារនៅ អង្គភាពចំណុះសាលាខេត្ត និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តព្រះសីហនុ។

សម្រាប់បេក្ខជន ដែលត្រូវត្រូវស្នើសុំពាក្យសុំចុះឈ្មោះប្រឡង និងដាក់ពាក្យប្រឡងនៅ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តព្រះសីហនុ។

កាលបរិច្ឆេទទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣។ ដោយឡែកកាលបរិច្ឆេទប្រឡងនៅ ថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។ ទីតាំងមណ្ឌលប្រឡង នឹងត្រូវកំណត់ដោយសេចក្តី ជូនដំណឹងរបស់គណៈកម្មការ រៀបចំការប្រឡងខេត្តព្រះសីហនុ នៅពេលបន្ទាប់។

សម្រាប់ព័ត៌មានលំអិតផ្សេងៗទៀតពាក់ព័ន្ធនឹងការប្រឡង (លក្ខខណ្ឌនៃការជ្រើសរើស សំណុំឯកសារភ្ជាប់ និងវិញ្ញាសា ប្រឡង) មានរៀបរាប់ក្នុងសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើស របស់រដ្ឋបាលខេត្ត ឬអាចអញ្ជើញទាក់ទងផ្ទាល់នៅទី កន្លែងទទួលពាក្យសុំ ចុះឈ្មោះប្រឡងដូចរៀបរាប់ខាងលើនៅរៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១៥៥០ ៣៧ ៦៥/ ០១៦ ៥២៩៦ ៩៦
/០៩៦ ៣២២ ៦៩ ៥៨។

គួរបញ្ជាក់ថា បេក្ខជនមានពិការភាព ត្រូវបានលើកទឹកចិត្ត និងផ្ដល់ជាអាទិភាពឱ្យប្រឡងចូលក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តព្រះសីហនុ យ៉ាងតិច១នាក់៕

សូមអានសេចក្តីជូនដំណឹងមានដូចខាងក្រោម៖