(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សា Fresh Talk កាលពី​ចុងសប្តាហ៍មុននេះ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំរបស់កម្ពុជា បានអះអាងថា ទោះបីជាស្ថានភាពណាក៏ដោយ ចិននឹងមិនវាយតៃវ៉ាន់នោះទេ បើមិនឃើញក្រឡាឈ្នះ ប៉ុន្តែចិននៅមានសន្លឹកបៀរនយោបាយច្រើន ដើម្បីលេងជាមួយតៃវ៉ាន់ ដោយសន្តិវិធី។

បើតាមអ្នកជំនាញរូបនេះ,​ ឱកាសរបស់ចិនក្នុងការគ្រប់គ្រងតៃវ៉ាន់ដោយសន្តិវិធី អាចមានសេនារីយ៉ូ២យ៉ាង ក្រៅពីប្រើប្រាស់កម្លាំងយោធា នោះគឺនៅឆ្នាំ២០២៤ ពេលដែល គណបក្សគួមីនតាំង (Kuomintang) ដែលមានទំនោរទៅរកចិនឈ្នះនៅក្នុងការបោះឆ្នោតជាតិ ខណៈដែលបក្សនេះមានសំឡេងនាំមុខក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន នៅតៃវ៉ាន់ កាលពីខែកញ្ញា ឆ្នាំ២០២២ ហើយមួយទៀត គឺនៅពេលដែលគណបក្សសាធារណរដ្ឋរបស់ លោកដូ ណាល់ត្រាំ ឈ្នះលើការបោះឆ្នោតលើ គណបក្សប្រជាធិបតេយ្យ របស់លោក ចូ បៃដិន នៅសហរដ្ឋអាមេរិក។

សូមស្តាប់ការវែកញែករបស់ លោក ម៉ារ យ៉ារិទ្ធ ដូចតទៅ៖