(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវតាមបណ្តឹងសុំអន្តរាគមន៍ចំនួន១ករណីបន្ថែមទៀត ដោយបានរកឃើញជនបរទេសជាតិចិនតែវ៉ាន់ ១នាក់ ប៉ុន្តែពុំមែនជាករណីបង្ខាំង និងធ្វើទារុណកម្មឡើយ។

បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ, ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹង ១បណ្តឹង តាមបណ្តាញ Hotline។

ចំពោះករណីនេះ សមត្ថកិច្ចបានប្រតិបត្តិការ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដោយបានរកឃើញជនរងគ្រោះ ១នាក់ ភេទស្រី សញ្ជាតិចិន ជនរងគ្រោះនេះមានឈ្មោះ CHAN HSIN LUN។

ដោយឡែកសម្រាប់នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជា ពុំបានទទួលសុំណើ សំណូមពរឱ្យជួួយអន្តរាគមន៍នោះឡើយ៕