(ភ្នំពេញ)៖ ក្រុមគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល ចំនួន ៧១គ្រួសារ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានទទួប្រាក់គោលនយោបាយរបបសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលពីមូលនិធិជាតិជំនួយសង្គមនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រោយពេលទទួលមរណភាព។
ក្នុងឱកាសនេះលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមូលនិធិបានសម្តែងនូវសមាណទុក្ខដ៏ក្រៀម ក្រំបំផុតតាមរយ:សាររំលែកទុក្ខ និងដោយបានចាត់ទុកមរ ណភាពរបស់អតីតគឺជាការបាត់បង់នូវក្រុមគ្រួសារ សាច់ញា តិសហការីការងារ ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតនិងប្រកបដោយព្រហ្មវិហារធម៌ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី កសាងគ្រួសារ ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា ចៅៗ ប្រកប ដោយគន្លងធម៌ នងដ៏ឆ្នើម១រូបប្រកប ដោយឆន្ទៈ មនសិការការងារនិងមានស្នាដៃក្នុងការកសាងជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។
ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសព និវត្តន៍ជន ជាកញ្ចប់ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួសារ សពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺកប្រាក់ ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុន ពេលទទួលមរណភាព។
ដើម្បីទទួលបានប្រាក់គោលរបបនេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖
១. សេចក្តីចម្លងសំបុត្រមរណ:ភាព
២. សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៣.សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤. អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ
បេីមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕