(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតខ្មែរ ជាសាជីវកម្មមួយ ដែលបានទទួលអាជ្ញាបណ្ណ័ពីរាជរដ្ឋាភិបាល បានប្រកាសស្វែងរកដៃគូចែកចាយនិងលក់បន្តទូទាំងប្រទេសកម្ពុជា។
ការប្រកាសនេះធ្វើឡើង ក្នុងពេលដែលក្រុមហ៊ុន ធ្វើពិធីផ្តល់រង្វាន់ធំជូនអតិថិជនរបស់ខ្លួន នៅថ្ងៃទី៤ខែកក្កដា ម្សិលមិញ។ រង្វាន់ធំនេះមានទឹកប្រាក់៣០លានរៀល ហើយបានទៅលើ លោក ផូ សុខជា ដែលមានទីលំនៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។
តំណាងក្រុមហ៊ុន បាននិយាយថា អតិថិជនអាចផ្សងសំណាងទិញឆ្នោត១សន្លឹកតម្លៃ៥រយរៀល។ ក្រៅពីអាជីវកម្ម ក្រុមហ៊ុនឆ្នោតខ្មែរ ក៏បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ ដោយឆ្នោតខ្មែរយកថវិកាមួយចំនួនរបស់ខ្លួនដែលបានទៅជួយក្នុងការងារមនុស្សធម៌ តាមបណ្តាខេត្តមួយចំនួនរួចទៅហើយរួមមាន ខេត្តតាកែវព្រៃវែង ព្រៃវែង បាត់ដំបង ប៉ៃលិន ខេត្តព្រៃវែង ជាដើមហើយក្រុមហ៊ុនក៏នឹងបន្តសកម្មភាពមនុស្សធម៌នេះ ដោយគ្មានថ្ងៃបញ្ចប់ឡើយ។
ភ្នាក់ងារលក់ទូរទាំងប្រទេសមានសិទ្ធិស្របច្បាប់ក្នុងការលក់ឆ្នោតខ្មែរតាមច្បាប់កម្ពុជាហើយបើចាប់អារម្មណ៍ធ្វើជាភ្នាក់ងារលក់ឆ្នោតស្របច្បាប់ក្រុមហ៊ុនឆ្នោតខ្មែរសូមទាក់ទងមកលេខ 038 3338888រឺ ០៩៦ ៨៨៨៨៨១១៕