(បាដាក)៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្ដិសុខជាតិរបស់អ៉ីរ៉ាក់ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅផ្សារមួយកន្លែងក្នុងទីក្រុងបាដាក បានកើនឡើងពី២១៥នាក់ ខណៈដែលអ្នករបួសមានរាប់រយនាក់, នេះបើយោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន CNN នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦។
នៅថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលអ៉ីរ៉ាក់ បានចេញសេចក្ដីប្រកាសកាន់ទុក្ខចំនួន៣ថ្ងៃ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងហេតុការដ៏អាក្រក់នេះ និងជាប្រវត្តិសាស្ត្រ ដែលជាទង្វើរបស់ក្រុមសកម្មប្រយុទ្ធ ISIS។
គួរបញ្ជាក់ផងដែរថា ការបំផ្ទុះអត្តឃាត ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ កន្លងទៅនេះ នៅសង្កាត់ Karrada ដែលក្នុងចំណោមមនុស្សស្លាប់ទាំងអស់មានចំនួនជាង២០០នាក់នោះ ក៏មានកុមារ និងស្ត្រី ជាច្រើននាក់ ស្រពពេលក្រុមគ្រួសារម៉ូស្លីមជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាដើរកម្សាន្ត និងទិញទំនិញនៅផ្សារ ខណៈដែលបុណ្យរ៉ាម៉ាដាន់ នឹងត្រូវបញ្ចប់នោះ៕