(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញវីដេអូនៃជំនួបចរចាលើកដំបូងរវាងសីហនុ-ហ៊ុន សែន នៅហ្វែអង់តាដឺណ័រ ប្រទេសបារាំង នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧។

តាមរយៈបណ្ដាញសង្គម សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖

«សូមអរគុណបងប្អូនដែលបានបង្ហោះនូវវីដេអូនេះ។

ខ្ញុំគួរតែបញ្ជាក់ថា វីដេអូនេះគឺជាជំនួបដំបូងរវាងខ្ញុំ ជាមួយសម្តេចព្រះបីតាជាតិ ដែលគេនិយម ហៅថាជំនួបសីហនុ .ហ៊ុន សែន
ហ្វែអង់តាដឺណរ័ប្រទេសបារាំងថ្ងៃ២ឆ្នូ១៩៨៧។ ជំនួបដំបូងនេះ ភាគីម្ខាងៗមាន៣រូបដែល ភាគីព្រះករុណាមានព្រះអង្គផ្ទាល់អម ដោយសម្តេចម៉ែ និងសម្តេចក្រុមព្រះ។ ឯភាគីភ្នំពេញមានខ្ញុំអមដោយឯកឧត្តម ឌិត មន្ទី និងចម ប្រសិទ្ធ។ ការចរចាធ្វើពេញមួយថ្ងៃ២ធ្នូបន្តមកថ្ងៃ ៣ធ្នូសម្រេចបានសេចក្តីប្រកាសរួមមួយមកចុះហត្ថលេខាព្រឹកថ្ងៃ៤ធ្នូ១៩៨៧ ដែលជំនួប និងសេចក្តីថ្លែងការនេះហើយ ដែលបង្កើតបាននូវមូលដ្ឋានសម្រាប់ការចរចានៃភាគីពាក់ពន្ធ័ទាំងជាតិ និងអន្តរជាតិ និងឈានដល់កិច្ចព្រមព្រៀងប៉ារីស។

មុនចរចានាំគ្នាអង្គុយឲ្យសារព័ត៌មានចូលថតបន្ទាប់មកទើបចាប់ផ្តើមចូលតុចរចាគង់ និងអង្គុយទល់មុខគ្នា។ តាមរយៈការពន្យល់ និងវីដេអូនេះនឹងជួយឲ្យបងប្អូនប្រជាជនយើងអាចយល់បានពីដំណើររឿងប្រវត្តិសាស្ត្រកម្ពុជាដែលអាចជៀសវាងបានពីការយល់ខុសតាមការកុហករបស់មនុស្សខ្លះ»៕