Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌដូនពេញ ចុះប្រមូលជនអនាថា៣៣នាក់ បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច យកទៅអប់រំបន្តទៀត

05-07-2016 13:37

(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ និងសមត្ថកិច្ចមូលដ្ឋាន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ ចុះទៅប្រមូលជនអនាថានៅតាមទីសាធារណៈ បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច យកទៅអប់រំបន្តទៀត ពីព្រោះការរស់នៅ និងដើរសុំទានរបស់ពួកគេ បានធ្វើឲ្យមានការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សង្គម ជាពិសេសនោះ គឺសតិអារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិតែម្តង។

មន្រ្តីសាលាខណ្ឌដូនពេញ បានថ្លែងថា «ព្រឹកនេះដោយមានសំណូមពរ និងការព្រួយបារម្ភពីប្រជាជន គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមបញ្ជាពីលោក គួច ចំរើន បានចាត់កម្លាំងចុះប្រមូលជនអនាថា បានចំនួន៣៣នាក់ តែមុនបញ្ជូនឲ្យមន្ទីរសង្គមកិច្ច សាលាខណ្ឌបានចែកជូនពួកគាត់នំបុ័ងម្នាក់មួយ ទឹកសុទ្ធម្នាក់មួយដប»។

តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែមានរិះគន់ ចំពោះយុទ្ធនាការចុះប្រមូលជនអនាថា និងស្រ្តីរកស៊ីផ្លូវភេទ នៅតាមមូលដ្ឋានជាពិសេស នៅក្នុងទឹកដីខណ្ឌដូនពេញតែម្តង គឺហាក់បីដូចជា គ្មានប្រសិទ្ធភាពសោះ នៅពេលដែលបញ្ជូនពួកគេ ទៅកាន់មន្ទីរសង្គមកិច្ច ពីព្រោះពេលបញ្ជូនទៅដល់ហើយ ស្រាប់តែមួយរយះមួយដង្ហើមចង្រិត ក៏ឃើញវត្កមានពួកគេមកវិញដដែល ដូច្នេះវាហាក់ដូចជាវែកចកចឹង៕