(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសមាគមយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញទៅសួរសុខទុក្ខ នាយទាហាន២រូប ជាយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ១៧៥ ប្រទេសវៀតណាម ដោយបានឧបត្ថម្ភថវិកាអំណោយរបស់សម្តេចតេជោ ក្នុងម្នាក់ចំនួន ២.០០០ដុល្លារ សរុបចំនួន៤.០០០ដុល្លារ។

នាយទាហានទាំង២រូបនោះ ១៖ ឧត្តមសេនីយ៍ឯក សរ ម៉ឺន នាយករងសាកលវិទ្យាល័យការពារជាតិ និង២៖ ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក៕