(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា សាយ សោភា ភឺនផល្លា ត្រូវបានព្រះមហាក្សត្រខ្មែរសព្វព្រះរាជហឫទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសនេះ ដល់លោកជំទាវឧកញ៉ា សាយ សោភា ភឺនផល្លា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរួបរួមបច្ច័យជួយកសាងអាគារសិក្សាសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសនេះ បន្ទាប់ពីលោកស្រីឧកញ៉ា សាយ សោភា ភឺនផល្លា បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងសកម្មនុស្សធម៌ និងកសាងសមិទ្ធផលផ្សេងៗទាំងខាងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

លោកជំទាវឧកញ៉ា សាយ សោភា ភឺនផល្លា បានសម្តែងនូវទឹកចិត្តរីករាយឥតឧបមា ដែលទទួលបាននូវមហាករុណាទិគុណយ៉ាងធំធេងពីព្រះមហាក្សត្រប្រោសប្រទាននូវគ្រឿងឥស្សរិយយស។

លោកជំទាវឧកញ៉ា សាយ សោភា ភឺនផល្លា ខ្លួននឹងបន្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គមបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ៕