(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហង់ ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះកិច្ចព្រមព្រៀងជាមួយ លោក Nguyen Thanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន (Metfone) ស្ដីពីការក្នុងការផ្ដល់សេវាកម្មអ៊ីនធឺណិត មិនគិតថ្លៃរយៈពេល៥ឆ្នាំ នៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា កម្មវិធីអ៊ីនធឺណិត តាមសាលារៀននឹងផ្ដល់ឱកាសដល់ក្រសួងអប់រំ យុវជន និងកិឡា អាចមានលទ្ធភាពចែករំលែកធនធានបង្រៀន-រៀន និងផ្ដល់ការសិក្សាតាមបណ្ដាញអ៊ីនធឺណិតបានយ៉ាងទូលំទូលាយ។
សិស្សានុសិស្សនិស្សិតនឹងមានជម្រើស និងមានភាពបត់បែនច្រើនជាងមុន សម្រាប់ឱកាសក្នុងការរៀនសូត្រលើបណ្ដាញ ដោយមិនគ្រាន់តែរង់ចាំការសិក្សារៀនសូត្រនៅតាមថ្នាក់ក្នុងសាលារៀននោះទេ។
ក្រសួងអប់រំបានអះអាងថា គំនិតផ្តួបផ្ដើមថ្មីរបស់មិត្តហ្វួន ត្រូវបានទទួលស្គាល់ជាក្រមហ៊ុនទូរគមនាមន៏ឈានមុខ ដែលបង្ហាញនូវចក្ខុវិស័យដ៏មុតមាំ ក្នុងការវិនិយោគលើវិស័យអប់រំ ដោយបាននាំយកនូវបច្ចេកវិទ្យាទំនើបបំផុតរបស់ពីភពលោកមកកម្ពុជានិងផ្ដល់ឱកាសដ៏មហិមាដល់យុវជនជំនាន់ថ្មី ដែលក្លាយជាអ្នកដឹងនាំកម្ពជានាពេលអនាគត សម្រេចបាននូវសក្តានុពលរបស់ខ្លួន។
គួរបព្ជាក់ផងដែរថា បច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿននិងដើរតួនាទីដ៏មានសក្តានុពលមួយផងដែរសម្រាប់អភិវឌ្ឍជំនាញសមត្ថភាពសតវត្សទី១១៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា៖