(ឧត្តរមានជ័យ)៖ កម្លាំងជំនាញចរាចរណ៍ និងកម្លាំងជំនាញតាមបណ្ដាអធិដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ បានបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សជាប្រចាំ នៅតាមសាលារៀន ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។

សកម្មភាពនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ។

កម្លាំងនគរបាល បានស្នើសូមអ្នកបើកបររថយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ និងបន្ថយល្បឿន ពេលឃើញសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ផ្លូវ៕