(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលើកលែងទោសដល់ក្រុមអ្នកនយោបាយ ដែលប្រមាថសពប្អូនស្រី និងក្រុមគ្រួសារសម្តេចឡើយ, សម្តេចអះអាងថា «ប្រសិនបើខ្ញុំយោគយល់ ខ្ញុំមានតម្លៃស្មើនឹងតិរច្ឆាន» http://fna.asia/bd4c903

២៖ សម្តេចពិជ័យសេនា ទៀ បាញ់ ច្រានចោលការផ្សាយរបស់ជនក្បត់ជាតិ និងអំពាវនាវឱ្យពលរដ្ឋសាមគ្គីគ្នាការពារសុខសន្តិភាព http://fna.asia/f0fe548

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន លោក ស៊ី ជីនពីងដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣ http://fna.asia/db4d9b2

៤៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បំភ្លឺ១០ចំណុច ឆ្លើយតបនឹង ក្រុមអ្នករាយការណ៍ពិសេស ដែលបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា http://fna.asia/8b2559c

៥៖​ សម្ដេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលបន្ដខិតខំប្រឹងប្រែងធ្វើយ៉ាងណាមិនឲ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃប្រទេសមានហានិភ័យលាងលុយកខ្វក់ http://fna.asia/2dd2af0

៦៖ លោក គឹម សន្តិភាព ចាត់ទុកថា ការចោទប្រកាន់លើរូបលោកថា គំរាមកំហែងពលរដ្ឋនៅអូស្រ្តាលីឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រៀបដូចជារឿង «ស្វាស៊ីបាយ លាបមាត់ពពែ!» http://fna.asia/c75f5f2

៧៖ បុណ្យទន្លេទាក់ទាញភ្ញៀវទេសចរចូលរួមជាង ១លាននាក់ និងនៅបន្តដល់យប់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត http://fna.asia/40df891

៨៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនញញើតក្នុងការប្រើគ្រប់មធ្យោបាយ និងវិធានការ លើអ្នកដែលមានបំណង ឬធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិភាពកម្ពុជា (Video inside) http://fna.asia/5d6690f

៩៖ ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ នឹងសាងសង់នៅឆ្នាំ២០២៤ មានប្រវែង៥៨គីឡូម៉ែត្រ http://fna.asia/75ab48f

១០៖ កម្ពុជាមានរថយន្តប្រើថាមពលអគ្គិសនី ជិត៨០០គ្រឿង ខណៈអត្រាប្រើប្រាស់នឹងបន្តកើនឡើង http://fna.asia/0a58d2a