(ភ្នំពេញ)៖ របាយការណ៍បូកសរុប លទ្ធផលបង្ក្រាបគ្រឿងញៀនប្រចាំថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្រ្កាបបទល្មើស ជូនដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមនុស្ស១១នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតមេតំហ្វេតាមីន (ice) ៤០៥.៨៦ក្រាម, ១កញ្ចប់ធំ, ២កញ្ចប់មធ្យម, ២កញ្ចប់តូច និងកញ្ឆាក្រៀម១០១.១ក្រោម។
ជនសង្ស័យទាំងនោះ ត្រូវបានបង្រ្កាបនៅរាជធានីភ្នំពេញ ១ករណីឃាត់ខ្លួនម្នាក់, ក្រុងព្រះសីហនុ បង្រ្កាប១ករណី ឃាត់ខ្លួន៦នាក់, ខេត្តក្រចេះបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងខេត្តបាត់ដំបង បង្រ្កាប១ករណី ឃាត់ខ្លួន៣នាក់៕