Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សត្វខ្ទីងមេ និងកូន ២ក្បាល ជាប់​អន្ទាក់​ព្រានព្រៃ​ រហូត​ដាច់ខ្យល់​ងាប់​នៅតំបន់​ភ្នំល្មៀត.!​

05-07-2016 12:35

(ប៉ៃលិន)៖​ សត្វខ្ទីងមេ និងកូនបានជាប់អន្ទាក់របស់ព្រានព្រៃ បណ្ដាលអោយងាប់ទាំងពីរក្បាល ខណៈក្រុមមន្ត្រីអនុរក្សដើរល្បាត ប្រទះឃើញនៅរស់នៅឡើយ តែមិនអាចជួយសង្គ្រោះបាន ព្រោះតែខ្វះឧបករណ៏។

ករណីមន្ត្រីអនុរក្សដើរល្បាត ប្រទះឃើញសត្វខ្ទីងជាប់អន្ទាក់ របស់ព្រានខាងលើនេះ បានប្រព្រឹត្តទៅកាលពី ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចភ្នំល្មៀតត្រង់ចំណុច ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ជាប់ភូមិដំបង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនដែលនៅតំបន់នោះសំបូរទៅដោយ ក្រុមព្រានព្រៃដាក់អន្ទាក់ចាប់សត្វ។

បើតាមព័ត៏មានពីមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអង្គការ mjp ដែលសហការគ្នាដើរល្បាតនៅក្នុងព្រៃដើម្បីបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ បានអោយដឹងថា នៅមុនពេលជួបប្រទះ កម្លាំងរបស់ខ្លួនបានចេញដើរល្បាត ដូចសព្វដង។លុះដើរដល់ចំណុចខាងលើ ក៏ប្រទះឃើញសត្វខ្ទីងមេ និងកូនមានទម្ងន់សរុបជាង ១តោន បានជាប់អន្ទាក់ព្រានព្រៃទាំងពីរក្បាល មិនដឹងជាប់តាំងពីពេលណាមកនោះទេ តែនៅរស់នៅឡើយដោយគ្រាន់តែ អស់កំលាំងខ្សោយទៅៗ ហើយដោយសារកម្លាំងសមត្ថកិច្ច មិនមានឧបករណ៏ជួយសង្គ្រោះទាន់ពេល វេលាបណ្ដាលអោយសត្វខ្ទីងទាំងពីរក្បាល ងាប់ជាបន្តបន្ទាប់គ្នាតែម្ដងទៅ។

មន្ត្រីខាងលើបានបន្ថែមថា ក្រោយសត្វខ្ទីងទាំងពីរក្បាលងាប់ មន្ត្រីអនុរក្សក៏បានសំរេចដុតចោល នៅនឹង កន្លែងតែម្ដង ហើយបាននាំគ្នាដើររកអន្ទាក់ផ្សេងៗទៀត ដើម្បីបំផ្លាញចោល ព្រោះនៅចំណុចខាងលើសំបូរប្រជាពលរដ្ឋ នាំគ្នាដាក់អន្ទាក់យកសត្វ មិនថាសត្វតូចឬសត្វធំនោះទេ
ហើយបច្ចុប្បន្នកំលាំង របស់មន្ត្រីអនុរក្សកំពុងនាំគ្នាធ្វើការស្រាវជ្រាវ រកម្ចាស់អន្ទាក់ដើម្បីចាប់បញ្ជូនខ្លួន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ តាមការអះអាង សត្វខ្ទីងនៅតំបន់ខាងលើបច្ចុប្បន្ន មាននៅសល់ប្រមាណ ១០ក្បាលប៉ុណ្ណោះ៕