(កោះកុង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានទូរស័ព្ទវីដេអូខល (Video Call) តាមរយៈប្រព័ន្ធតេឡេក្រាម ដើម្បីជួបជាមួយមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិជាង៣៤នាក់ ដើម្បីណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត នៃខេត្តកោះកុង ដែលទីតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា។

នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមការងារ Fresh News និងក្រុមយុវជននៃអង្គការមាតាធម្មជាតិ ដែលកំពុងស្ថិតនៅតំបន់ជីផាត ខេត្តកោះកុង៕

http://fna.asia 🔗 JOIN US (https://t.me/freshnewsasia)