(ក្រចេះ)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ បានលើកឡើងថា យុវជនខេត្តក្រចេះ កាន់តែច្រើនឡើងស្រឡាញ់ គាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះ របស់លោក ឈឿន ប៊ុណ្ណារ័ត្ន បានធ្វើឡើងនៅក្នុងឱកាសដែលលោករួមជាមួយលោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណបក្សសង្កាត់ក្រគរ និងសង្កាត់រការកណ្តាលចំនួន ៣៥៨នាក់ របស់គណបក្សប្រជាជនកម្ពុជាក្រុងក្រចេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពខេត្តក្រចេះ។
ពិធីនេះក៏មានការចូលរួមអមដំណើរលោកស្រី សៅ សុគន្ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រគរ, លោក អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក វន សុវណ្ណារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រចេះ, លោក ងី ឡាយមិថុនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់អូឬស្សី, លោក ហេង សុថា ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងក្រចេះ, លោកស្រី ខាំ សុភាព ប្រធានក្រុមការងារគណបក្សខេត្តចុះជួយសង្កាត់រកាកណ្តាល, លោក ម៉ែន វណ្ណា ប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយសង្កាត់ក្រចេះ, លោក ញឹប វិចិត្រ ប្រធានក្រុមការងារគណបក្សខេត្តចុះជួយសង្កាត់កោះទ្រង់, លោក សួន ដានី តំណាងក្រុមការងារគណបក្សខេត្តចុះជួយសង្កាត់ក្រគរ។
លោក សំ វ៉ាត តំណាងក្រុមការងារគណបក្សខេត្តចុះជួយសង្កាត់អូរឬស្សី, លោក សេក ប៊ុនហេង ប្រធានគណបក្សក្រុង ព្រមទាំងការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុង គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ គណៈកម្មាធិការសាខាបក្សភូមិ សាខាចំណុះ ស្មៀនសង្កាត់ យុវជនគណបក្សក្រុង យុវជនគណបក្សសង្កាត់ និងសមាជិកគណបក្សទើបចូលថ្មី ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៩២នាក់។
បន្ទាប់ពីលោកស្រី អ៊ុយ ធីដែន សមាជិកអចិន្ត្រៃយ៍គណបក្សក្រុង បានអានសេចក្តីសម្រេចបញ្ចូលសមាជិកបក្សថ្មីទាំង ៣៥៨នាក់ រួចមក ឯកឧត្តមប្រធានគណ:អធិបតីបាន ប្រគល់សេចត្តីដល់តំណាងសមាជិកថ្មីទាំង៣៥៨នាក់ និងបានមានមតិសំណេះសំណាល និងផ្តាំផ្ញើ ដល់សមាជិក សមាជិកា ថ្មី ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
១- ជាសមាជិក សមាជិកា ត្រូវចេះស្រលាញ់ និងជួយ សមាជិក សមាជិកា គណបក្សដូចគ្នា
២- ជាសមាជិក សមាជិកា គណប្សប្រជាជនកម្ពុជា ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
៣- ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងបន្តកែលម្អវិស័យអប់រំ និងបង្កើតមន្ទីពេទ្យបន្ថែមទៀត
៤- គណបក្សប្រជាជនកម្ពុជាមិនទុកអោយប្រជាពលរដ្ឋស្លាប់ដោយអត់បាយទេ តាមរយះចែកជូននូវប័ណ្ណក្រីក្រ (ក្រ១ ក្រ២)
៥- បន្តតម្លើងប្រាក់ខែដល់កម្មករ កម្មការី រោងចក្រជារៀងរាល់ឆ្នាំតាមកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះដែរឯកឧត្តមប្រធានបានប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកថ្មី នៅសង្កាត់ក្រគរចំនួន ១៦០នាក់ និងសង្កាត់រការកណ្តាលចំនួន ១៩៨នាក់ សរុបចំនួន ៣៥៨នាក់ និងបានជូនវត្ថុអនុស្សាវរីយ៍ដល់សមាជិកថ្មីទាំងអស់ក្នុងម្នាក់ៗ ទទួលបាន អាវបក្ស ០១, មួកបក្ស ០១, សារ៉ុង ០១ និងក្រម៉ា ០១។
មុននឹងបញ្ចប់លោក ឈឿន ប៊ុណ្ណារ័ត្ន បានឧបត្ថម្ភថវិកាសម្រាប់ខែមីនាដល់គណកម្មកាគណបក្សសង្កាត់ទាំង៥ ចំនួន ១.០០០.០០០រៀល ក្នុងមួយសង្កាត់ ដើម្បីអនុវត្តការងារប្រចាំខែរបស់គណ:បក្សសង្កាត់ សរុបថវិកាអស់ចំនួន ៥.០០០.០០០រៀល។
លោក វ៉ា ថន ឧបត្ថម្ភ អាវបក្សចំនួន ៣៥៨អាវ និងមួកបក្សចំនួន ៣៥៨មួក, លោក ឈឿន ប៊ុណ្ណារ័ត្ន និងក្រុមការងារ ឧបត្ថម្ភ ក្រម៉ាចំនួន ៣៥៨ក្រម៉ា សារុងចំនួន ៣៥៨សារ៉ុង និងថវិកាចំនួន ៥.០០០.០០០រៀល៕