(បន្ទាយមានជ័យ)៖ លោក មាស ច័ន្ទពិសិដ្ឋ បានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យជាផ្លូវការ ចាប់ពីពេលនេះតទៅ។ ការចូលកាន់តំណែងរបស់ លោក មាស ច័ន្ទពិសិដ្ឋ ជាផ្លូវការ បានធ្វើឡើង បន្ទាប់ពីលោក ត្រូវបានប្រកាសតែងតាំងជាព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅសាលាដំបូងរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
សូមជំរាបថា លោក មាស ច័ន្ទពិសិដ្ឋ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក មាស ច័ន្ទពិសិដ្ឋ ពីព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ទៅជាព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ជំនួសលោក ផាន់ វណ្ណរ័ត្ន ដែលត្រូវផ្លាស់ប្តូរមកបំពេញ ការងារនៅក្រសួងយុត្តិធម៌៕