(ភ្នំពេញ)៖ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្តីពី ការផ្ទេរភារកិច្ចនិងតែងតាំងមន្រ្តីរាជការ ចំនួន២រូប ដើម្បីចូលបំរើការងារ និង ផ្លាស់ប្តូរតំណែងជាផ្លូវការ នៅក្នុងខេត្តរតនគីរី។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេច ផ្ទេរភារកិច្ច លោក អ៊ុក សំអុល ឋានន្តរស័កិ្តជាអនុមន្រ្តី ថ្នាក់លេខ១ ពីអភិបាលក្រុងបានលុង ទៅបំរើការងារ នៅសាលាខេត្ត រតនគីរីវិញ។
ចំណែក លោក ងិន ណែល មានឋានន្តរស័ក្តិឧត្តមរដ្ឋមន្រ្តីថ្នាក់លេខ៥ ត្រូវបានតែងតាំងឲ្យកាន់មុខតំណែង ជាអភិបាលក្រុងបានលុង ខេត្តរតនគីរីវិញ។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចជាផ្លូវការ៖