(ភ្នំពេញ)៖ ជ័យលាភីលេខ១ ផ្នែកស្មូត្រកំណាព្យក្នុងទិវាជាតិអំណានឆ្នាំនេះ បានទៅលើកុមារី សាត់ ស្រីណុច ដែលជាសិស្សថ្នាក់ទី៩ នៃសាលាវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងពិធីប្រារព្ធទិវាជាតិអំណាននាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនានេះ កុមារី សាត់ ស្រីណុច ត្រូវបានអង្គពិធីចាត់ឱ្យស្មូត្រកំណាព្យជូនអង្គពិធីទាំងមូល។
កំណាព្យដែល ស្រីណុច ស្មូត្រនោះ មានចំណងជើងថា «អំណានជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត»។
សំឡេងកុមារីម្ចាស់ជ័យលាភីដ៏ក្រអួនក្រអៅ បានធ្វើឱ្យគណៈអធិបតី និងអ្នកចូលរួមស្លុងអារម្មណ៍កោតសរសើរទឹកដមសំឡេងគ្រប់ៗគ្នា។