(ព្រះវិហារ)៖ ដំណឹងស្វែងរកសាច់ញាតិ! បុរសម្នាក់មានឈ្មោះ ណាត អ៉ី អាយុ៣២ឆ្នាំ មានស្រុកកំណើតស្រុកក្រឡាញ់ ខេត្តសៀមរាប បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

ជនរងគ្រោះបានជួបគ្រោះចរាចរណ៍ដោយខ្លួនឯង នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មិលមិញ, សពកំពុងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង នឹងត្រូវរៀបចំពិធីបូជា នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ។

បើយោងតាមការបញ្ជាក់ពីកូនស្រីរបស់ជនគ្រោះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឪពុកក្រោយរបស់នាង បានមករួមរស់ជាមួយម្តាយរបស់នាងដែលជាស្ត្រីមេម៉ាយ រយៈពេលជាង៦ឆ្នាំមកហើយ។ ប៉ុន្តែ ត្រូវឪពុក ម្តាយ និងបងប្អូន របស់គាត់កាត់ចោល និងមិនដែលមានទំនាក់ទំនងគ្នាជិត៦ឆ្នាំមកហើយ។

ការផ្សព្វផ្សាយនេះ គឺគ្រាន់តែបញ្ជូនដំណឹងដល់សាច់ញាតិបុរសរងគ្រោះពីដំណឹងមរណភាព និងមកចូលរួមធ្វើបុណ្យជាលើកចុងក្រោយតែប៉ុណ្ណោះ។

ជនរងគ្រោះមានឪពុកឈ្មោះ ណាត និងម្ដាយឈ្មោះ សុម៉ាលី ព្រមទាំងមានបងស្រីឈ្មោះ សារ៉ូ។ សម្រាប់លេខទូរស័ព្ទទំនាក់ទំនង៖ 071 93 42 624/ 097 968 26 22៕