(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យផ្លូវ ក្នុងមូលដ្ឋានភូមិឡឥដ្ឋ ក្នុងសង្កាត់បឹងកុក ដើម្បីសិក្សាអភិវឌ្ឍន៍ផ្លូវបេតុងបន្ថែមទៀត។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ សមិទ្ធផលផ្លូវបេតុង ដែលទើបសាងសង់រួចហើយ ស្ថិតនៅក្នុងភូមិល្អឥដ្ឋ សង្កាត់បឹងកុក បណ្ដោយមានប្រវែង ជាង ២០០០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ។

ដោយឡែកការអញ្ជើញចុះពិនិត្យ និងសិក្សារបស់លោកអភិបាលខេត្ត នៅថ្ងៃនេះគឺជាគម្រោងទី២ ដែលត្រូវស្ថាបនាផ្លូវបេតុងបន្ថែមនៅក្នុងភូមិបឹងកុក១ ជាង១០០០ម៉ែត្រទៀត និងមានដាក់លូរំដោះទឹកភ្លៀង ជាង១០០ម៉ែត្រផងដែរ។

មន្ត្រីបានឲ្យដឹងទៀតថា គម្រោងស្ថាបនាផ្លូវបន្ថែមនេះ នឹងឆ្លើយតបតាមសំណូមពររបស់មេភូមិចំនួន៣, អភិបាលខេត្តកំពង់ចាម បានផ្ដល់អំពូលភ្លើងសូឡា ឲ្យមេភូមិឡឥដ្ឋ ៥២អំពូល មេភូមិចុងថ្នល់ ៣០អំពូល និងមេភូមិបឹងកុក១ ចំនួន ១៨អំពូល ដើម្បីបំពាក់បំភ្លឺពេលយប់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕