(ភ្នំពេញ)៖ មហាយក្សចិន បានបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិ រហូតដល់ ២២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣នេះ ដែលជាចំណាយខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយបានក្លាយជាកង្វល់ដ៏ធ្ងន់ធ្ងរសម្រាប់តៃវ៉ាន់ ជាមួយនឹងចម្ងល់ថា ក្រោមថវិកាការពារជាតិដ៏ច្រើនបែបនេះ តើចិនអាចនឹងយកគំរូតាមរុស្ស៉ី វាយសង្គ្រប់តៃវ៉ាន់ដែរឬទេ នៅឆ្នាំនេះ?

ឆ្លើយតបនឹងស្ថានភាពនេះ លោក ម៉ារ យ៉ារិទ្ធ អ្នកជំនាញផ្នែកសារព័ត៌មានជាង៣០ឆ្នាំ និងលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ នឹងចូលរួមកិច្ចពិភាក្សាក្នុងកម្មវិធី Fresh Talk របស់ Fresh News លើប្រធានបទ «តើចិននឹងហ៊ានវាយយកតៃវ៉ាន់ ដែរ ឬ ទេ នៅឆ្នាំ២០២៣នេះ?»

កិច្ចពិភាក្សានេះ នឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានា របស់ Fresh News វេលាម៉ោង ៧៖០០ យប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣ និងផ្សាយឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង១១ ដល់ម៉ោង១២យប់៕