(ភ្នំពេញ)៖ ពលរដ្ឋខ្មែររស់នៅខេត្ត British Columbia នៃប្រទេសកាណាដា បន្ដរ៉ៃអង្គាសថវិកាបាន ៥,២១០ ដុល្រលាអាមេរិក ដើម្បីបន្ដឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta បាននាំយកថវិកា ដែលបានមកពីការរៃអង្គាស ប្រគល់ជូនមូលនិធិគន្ធបុប្ផា។

ថវិកាទាំងនេះ ត្រូវបាននាំយក ទៅប្រគល់ ជូនមូលនិធិគន្ធបុប្ផា ដោយ លោក ផាន អូន ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំង យុវជនគណបក្ស ប្រជាជនកម្ពុជា នៅប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta បានប្រគល់ជូន លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ក៏បានថ្លែងអំណរគុណដល់ លោក ផាន អូន ប្រធានក្រុមការងារ រៀបចំអង្គការ ចាត់តាំងយុវជនគណបក្ស ប្រជាជនកម្ពុជា នៅប្រទេសកាណាដា ប្រចាំខេត្ត British Columbia និងខេត្ត Alberta ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋខ្មែរ រស់នៅខេត្ត British Columbia នៃប្រទេសកាណាដា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕