(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់១៤នាក់ និងរបួសស្រាល៤៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២០គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន២គ្រឿង និងអ្នកថ្មើរជើងម្នាក់ មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ៣លើក, ប្រជែងគ្រោះថ្នាក់ ២លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក, មិនប្រកាន់ស្តាំ១លើក និងងងុយដេក១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២០នាក់។
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោករកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន៣០៣៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១២៤៧គ្រឿង និងពិន័យសរុប ១៧៨៧គ្រឿង៕