(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទរំលោភអំណាច និងលាងលុយ

៣៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បំភ្លឺ១០ចំណុច ឆ្លើយតបនឹង ក្រុមអ្នករាយការណ៍ពិសេស ដែលបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា

៤៖ លោក ស៊ី ជិនពីង ត្រូវបានប្រកាសជ្រើសតាំងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា ជាប្រវត្តិសាស្ត្រ

៥៖ ២ខែដើមឆ្នាំ​ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិសម្រេចបានជាង ៦.៨ពាន់លានដុល្លារ ធ្លាក់ចុះជិត ២២%

៦៖ តើប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជានរណា? ខណៈលោកត្រូវបានសភាជ្រើសតាំងធ្វើជាប្រធានាធិបតីអាណត្តិទី៣

៧៖ អភិបាលខេត្ត៖ ផ្លូវ ស្ពានតភ្ជាប់កំពង់ឆ្នាំង-កំពង់ធំ នឹងធ្វើឱ្យកំពង់លែង ប្រែពីតំបន់ឯកោ ទៅជាតំបន់ទាក់ទាញផ្នែកទេសចរណ៍

៨៖ លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើង បង្កើនការធ្វើសមយុទ្ធយោធា ជាការត្រៀមលក្ខណៈសម្រាប់ «សង្រ្គាមពិតប្រាកដ»

៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១០ ខែមីនា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣៥.៦លាននាក់ និងស្លាប់ជាង៣៦.៦ម៉ឺននាក់

១០៖ តួកគី ឯកភាពឲ្យមានជំនួបបន្តទៀតជាមួយស៊ុយអែត និងហ្វាំងឡង់ ជុំវិញការចូលសមាជិករបស់អង្គការ NATO

១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៧៦,៦៩៣នាក់, ដូសទី៣ចំនួន ១០,៥៩៦,៩៩៨នាក់, ដូសទី៤ចំនួន ៥,១១៩,៦៣៤នាក់, ដូសទី៥ចំនួន ១,៧៣៩,៧៧៤នាក់ និងដូសទី៦ចំនួន ២៩៧,៤៨៣នាក់

១២៖ លោក បៃដិន ផ្តល់មេដាយកិត្តិយសជាន់ខ្ពស់បំផុតផ្នែកយោធា ដល់អតីតយុទ្ធជននៃសង្រ្គាមអាមេរិកឆ្នាំ១៩៥៥-១៩៧៥ ដែលបានផ្តាច់ជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់ នៅវៀតណាម ឡាវ និងកម្ពុជា

១៣៖ លោក គឹម សន្តិភាព ចាត់ទុកថា ការចោទប្រកាន់លើរូបលោកថា គំរាមកំហែងពលរដ្ឋនៅអូស្រ្តាលីឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រៀបដូចជារឿង «ស្វាស៊ីបាយ លាបមាត់ពពែ!»

១៤៖ ប្រធានចារកម្មយោធាលីទុយអានី៖ «រុស្ស៉ីមានលទ្ធភាពធ្វើសង្រ្គាមនៅអ៊ុយក្រែនក្នុងកម្រិតខ្លាំងដូចបច្ចុប្បន្ន រយៈពេលពីរឆ្នាំទៀត»

១៥៖ សម្ដេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលបន្ដខិតខំប្រឹងប្រែងធ្វើយ៉ាងណាមិនឲ្យកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃប្រទេសមានហានិភ័យលាងលុយកខ្វក់

១៦៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ចំពេលមានអំពើហិង្សានៅតំបន់ West Bank និងការតវ៉ាប្រឆាំងលោក Netanyahu

១៧៖ បេឡារុស អនុម័តច្បាប់កាត់ទោសប្រហារជីវិត សម្រាប់ក្រុមមន្ត្រីដែលត្រូវបានផ្តន្ទាទោសពីបទក្បត់ជាតិ

១៨៖ អ៉ីតាលីកាត់ទោសអតីតមេបញ្ជាការកងទ័ពជើងទឹក ឲ្យជាប់ពន្ធនាគារ៣០ឆ្នាំ ពីបទផ្តល់ព័ត៌មានសម្ងាត់ដល់រុស្ស៉ី

១៩៖ វិភាគអន្តរជាតិ៖ ហេតុអ្វីឥណ្ឌា នៅតែ «អាលែរស៊ី» នឹងសម្ព័ន្ធភាពផ្លូវការជាមួយសហរដ្ឋអាមេរិក?

- ព័ត៌មាន Fresh News Plus

១៖ WhatsApp កំពុងសាកល្បងមុខងារថ្មីសម្រាប់ Groups

២៖ គម្រោង Google One ទាំងអស់ឥឡូវនេះមានរួមបញ្ចូលសេវាកម្ម VPN ដោយឥតគិតថ្លៃ

៣៖ CEO ក្រុមហ៊ុន Disney បង្ហើបពីគម្រោងអាចនឹងផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍ ដើម្បីប្រកួតប្រជែងទីផ្សារ

៤៖ Man Utd យកឈ្នះក្រុមអេស្ប៉ាញ Betis ៤-១ សម្រាប់ជើងទី១ នៃពាន Europa League

៥៖ សល់តែ៥៦ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

៦៖ Real ចាត់ទុក គម្រោងសងលុយថ្លៃសំបុត្រវិញរបស់ UEFA នៅមិនទាន់គ្រប់គ្រាន់នោះទេ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)