Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងប៉េកាំងហើយ

05-07-2016 08:58

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨៖៥០នាទី នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព​ និងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តណាមួយ ប្រទេសចិន។

នៅក្នុងព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ ឃើញមានវត្តមានជូនដំណើររួមមាន៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។

ព្រះរាជសាររបស់ព្រះអង្គបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»