(ព្រះសីហនុ)៖​ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោងជិត ២រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកបានបញ្ជូនអូប័រចំនួន១គ្រឿង និងម៉ូតូទឹកចំនួន៧គ្រឿង ដើម្បីចេញស្វែងរកបុរសម្នាក់ ដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួនកាលពីយប់មិញនៅម្តុំទំនប់រលក ក្រុងព្រះសីហនុ។

គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម ញេះ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករលើកទំនិញ។ លោកឧកញ៉ា ក៏បានអំពាវនាវ បើបងប្អូនប្រជានេសាទក្នុងសមុទ្រ ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះរបស់ក្រុមហ៊ុនឧកញ៉ា តាមលេខទូរសព្ទ័ 012 964 893៕