(ភ្នំពេញ)៖ ដោយឃើញនូវការតស៊ូរបស់ក្មេងប្រុសម្នាក់ ដែលតស៊ូរៀនសូត្រផង ជិះកង់លក់ដូរផង ហើលគ្មានផ្ទះសម្បែងច្បាស់លាស់ទៅទៀត ពោលរស់នៅតាមសំយាបផ្ទះគេ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្រុមហ៊ុន Jet Realty បានចាត់ឲ្យក្រុមកាងារចុះជួបក្មួយប្រុសផ្ទាល់ហើយ ក៏ជួយរកកន្លែងស្នាក់នៅបានហើយ។

ក្នុងនោះលោកឧកញ៉ា ក៏បានឧបត្ថមថវិកាប្រចាំខែក្នុងរយៈពេល៥ឆ្នាំ រួមទាំងជួលបន្ទប់ ១ខែ ៥០ដុល្លារ រួមទាំងអង្ករ៥០គីឡូក្រាម សំភារ:សិក្សា និងកង់ថ្មី១គ្រឿង។

លោកឧកញ៉ា បានថ្លែងថា «ខ្ញុំពិតជាអាណិតអាសូរដល់ក្មួយយ៉ាងខ្លាំង ដោយបានមើលឃើញពីការទុក្ខលំបាក ការតស៊ូរបស់ក្មួយប្រុស ជាមួយអ្នកម្តាយជីវិតដ៏ក្រលំបាក គ្មានផ្ទះសំបែង រស់នៅគ្រប់ទីកន្លែង ពុំមានសាច់ញាតិទេ ថែមទាំងខំប្រឹងលក់បន្លែគ្រប់កន្លែងនៅក្រុងតាខ្មៅ តែដោយស្រលាញ់ការសិក្សា ខ្ញុំនឹងជួយទៅតាមលទ្ធភាពទៅដល់ក្មួយប្រុសបន្តទៀតនៅពេលខាងមុខ»

ទស្សនាវិដេអូទីនេះ៖ https://fb.watch/jaOc4bfmdI/