Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ សម្តេចម៉ែ និងព្រះមហាក្សត្រ យាងចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

05-07-2016 08:09

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចម៉ែ នឹងយាងចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព​ និងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តណាមួយ ប្រទេសចិន។

ព្រះរាជសាររបស់ព្រះអង្គបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំខាងលើនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងឋានៈប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា»