(សៀមរាប)៖ ក្រុមការងារភ្នាក់ងារទេសចរណ៍ និងក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងនគរបាលបេតិកភណ្ឌរួមគ្នាសម្អាតបរិស្ថាននៅតាមបរិវេណជើងទំនប់ទឹកបារាយមេបុណ្យខាងលិច ដើម្បីបង្កើនសោភ័ណភាពបរិស្ថានស្អាត និងលើកតម្លៃរមណីយដ្ឋានអង្គរបានកាន់តែល្អបន្ថែមទៀត។

ក្រុមការងារបានប្រមូលសំរាម ដបភេសជ្ជៈ ដបទឹកសុទ្ធ ប្លាស្ទិក កញ្ចប់ស្នោដាក់បាយ និងសំរាមផ្សេងៗនៅរាយប៉ាយ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា សំរាមទាំងនេះគឺបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរដល់រមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់សាធារណជនដែលបានទៅលេងកម្សាន្ត ត្រូវរក្សាទុកដាក់សំរាមរបស់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ និងសំរាមចោលនៅក្នុងធុងសំរាម ជៀសវាងចោលពាសវាលពាសកាលនាំឱ្យបាត់បង់តម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។

អាជ្ញាធរជាតិអប្សរាក៏បានអរគុណដល់សាធារណជនដែលទុកដាក់សំរាមក្នុងធុងសំរាមបានត្រឹមត្រូវ រួមគ្នាលើកតម្លៃបរិស្ថានទាំងអស់គ្នា៕