(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) សហការគ្នាពង្រីកការលក់ផលិតផលរបស់ខ្មែរ ដោយពង្រីកការលក់នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន ១៩ទីតាំង ក្នុងរាជធានី-ខេត្តចំនួន១៦។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងជួយជ្រោមជ្រែង លើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗលើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។
ផលិតផលដែលដាក់តាំងលក់មានដូចជាអាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។ ការដាក់តាំងបង្ហាញ និងលក់នេះ នឹងចាប់ផ្ដើមនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងខែមីនា ខែឧសភា ខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។
ស្ថានីយប្រេងឥន្ធនៈភីធីធី ដែលនឹងដាក់លក់ផលិតរបស់ខ្មែរនេះរួមមាន៖
១៖ រាជធានីភ្នំពេញ៖ ស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី
២៖ ខេត្ដកណ្ដាល៖ ស្ថានីយប្រេងឥន្ធនៈភីធីធីតាខ្មៅផ្លូវជាតិលេខ២១
៣៖ ខេត្ដកំពង់ចាម៖ ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២
៤៖ ខេត្ដក្រចេះ៖ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងក្រចេះ
៥៖ ខេត្ដស្ទឹងត្រែង៖ នៅស្ថានីយប្រេងឥន្ធនៈភីធីធី ក្រុងស្ទឹងត្រែង ជិតរង្វង់មូលថ្មី
៦៖ ខេត្ដព្រៃវែង៖ នៅស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ
៧៖ ខេត្ដស្វាយរៀង៖ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង
៨៖ ខេត្ដកំពង់ឆ្នាំង៖ ស្ថានីយប្រេងឥន្ធនៈភីធីធីឧដ្ដុង្គ និងភីធីធីក្រុងកំពង់ឆ្នាំង
៩៖ ខេត្ដពោធិ៍សាត់៖ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់
១០៖ ខេត្ដបាត់ដំបង៖ ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចារ
១១៖ ខេត្ដសៀមរាប៖ ស្ថានីយប្រេងឥន្ធនៈភីធីធីសៀងណាំ
១២៖ ខេត្ដបន្ទាយមានជ័យ៖ ស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ
១៣៖ ខេត្ដកំពង់ស្ពឺ៖ ស្ថានីយប្រេងឥន្ធនៈភីធីធីរលាំងសង្កែ និងភីធីធីត្រាំខ្នារ
១៤៖ ខេត្ដតាកែវ៖ ស្ថានីយប្រេងឥន្ធនៈភីធីធីសុខកែវ ជិតរង្វង់មូលក្បែរផ្សាររាត្រី និងភីធីធីអង្គតាសោម
១៥៖ ខេត្ដកំពត៖ ស្ថានីយប្រេងឥន្ធនៈភីធីធីទីរួមខេត្ដកំពត
១៦៖ ខេត្ដព្រះសីហនុ៖ ស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ៕
ចុចតំណរភ្ជាប់នេះ ដើម្បីពិនិត្យមើលទីតាំងស្ថានីយប្រេងឥន្ធនៈភីធីធី ដែលដាក់លក់ផលិតផលខ្មែរ៖ https://www.google.com/maps/d/u/0/edit?mid=10QnPAr8xKS-ohkRmnJcta6kbwA6DpJ8&usp=sharing