(សៀមរាប)៖ ភោជនីយដ្ឋាន Grill Wine Café បានជាប់ចំណាត់ថ្នាក់លេខ១ តាមរយៈការបោះឆ្នោតរបស់អតិថិជន នៅលើ Tripadvisor ក្នុងចំណោមភោជនីយដ្ឋានទាំង៦២៦ ក្នុងខេត្តសៀមរាប។
នៅលើ Tripadvisor ដែលជាក្រុមហ៊ុនស្ទង់មតិអន្តរជាតិ តាម Online ធំជាងគេទូទាំងពិភពលោក បានបញ្ចេញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចំពោះការផ្តល់ចំណាត់ថ្នាក់លេខ១ដល់ ភោជនីយដ្ឋាន គ្រៀល វ៉ាញ កាហ្វេ ដែលស្តែងចេញអំពី ការពេញចិត្តបំផុតរបស់អតិថិជនមកពីគ្រប់ទិសទី ក្នុងការពិសាភោជនីអាហាររបស់ពួកគាត់។
ការវាយតម្លៃបានផ្តោតសំខាន់ទៅលើ គុណភាពសេវាកម្មបម្រើខ្ពស់ (Excellent Service) គុណភាព និងរសជាតិអាហារឆ្ងាញ់ (Great Food) រួមទាំងតម្លៃសមរម្យបំផុត (Best Value for Money)។ ម្យ៉ាងវិញទៀត Grill Wine Café នឹងរៀបចំកម្មវិធី Happy Hours ពេញមួយខែ ចាប់ពីម៉ោង៦ ដល់ម៉ោង៨ល្ងាច ជារៀងរាល់ថ្ងៃ ដោយមានការបញ្ចុះតម្លៃ៥០% ចំពោះ Draft Beer & cocktails ចំនួន៦៥ប្រភេទដ៏ល្បីល្បាញរបស់យើង។
គួរបញ្ជាក់ផងដែរថា ភោជនីយដ្ឋាន Grill Wine Cafe មានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃក្រុងសៀមរាប តាមបណ្តោយផ្លូវស៊ីវត្ថា ជាប់ពីមុខសណ្ឋាគារ Memoire d’Angkor Boutique Hotel។
ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 069 411 777 ,Email: [email protected] និង Facebook: https://www.facebook.com/GrillWineCafe ឬ Website: www.grillwinecafe.com.