Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំផ្ទុះគ្រាប់អត្តឃាត នៅខាងក្រៅវិហារអ៉ីស្លាមដ៏ពិសិដ្ឋមួយ នៅក្នុងទីក្រុង Media អារ៉ាប៊ីសាអូឌីត

05-07-2016 00:48

(អារ៉ាប៊ីសាអូឌីត)៖ យោងតាមព័ត៌មាន BBC បានផ្សាយនៅយប់ជ្រៅចូលថ្ងៃទី០៥​ ខែកក្កដានេះថា មានករណីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ត្រូវបានគេរាយការណ៍ថា ស្ថិតនៅខាងក្រៅវិហារសាសនាមួយ នៃតំបន់ដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម (Prophet Mosque) នាទីក្រុង Medina របស់អារ៉ាប៊ីសាអូឌីត។

វីដេអូនៃប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានបង្ហាញ ពីការឆេះរថយន្តនិងផ្សែងហុយ។ ចំណែកអ្នកស្លាប់ និងរបួស មិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។

វិហារអ៊ីស្លាមរបស់ព្យាការី ដែលជាកន្លែងបញ្ចុះសពរបស់ព្យាការី Muhammad ហើយទីក្រុង Medina ជាទីក្រុងធំទីពីរ បន្ទាប់ពីសាសនាអ៊ីស្លាមពិសិដ្ឋបំផុតក្នុងក្រុមហ៊ុន Mecca។