(កំពង់ធំ)៖ មន្ត្រីសាខា ក. ប. ប. ខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា ប្រធានសាខា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បាន​សហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័ត (​គីមីចំណីអាហារ )​ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែន​ដី បានចុះពិនិត្យទំនិញនៅផ្សារកំពង់ធំ និងតាមស្ដង់ក្នុងពិធីបុណ្យទន្លេ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក លៀង សុភា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះបានរកឃើញពពុះសណ្តែកមានសារធាតុគីមីហាមឃាត់ (ប៉ូរាក់)។

ទោះយ៉ាងណា សមត្ថកិច្ចពុំបានរកឃើញបបែលងៀត និងសាច់ជ្រូកបង្កកតាំងលក់នោះទេ។ បន្លែ និងទំនិញហូបចុកចំនួន៦២មុខទៀត មិនមានហានិភ័យ និងហាមឃាត់នោះទេ។

លោកប្រធានសាខាក៏បានអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕